Common Reasons for Data Leaks
Jobify
October 17, 2025
IT Knowledge
Human Error
- ការចែកចាយខុស៖ អ្នក (ឬបុគ្គលិករួមក្រុមហ៊ុន) ផ្ញើ Email ឬ ឯកសារព័ត៌មានណាមួយ ទៅកាន់មនុស្សខុសដោយចៃដន្យ។
- ការផ្ទុកទិន្នន័យមិនបានល្អ៖ ទិន្នន័យត្រូវបានរក្សាទុកនៅកន្លែងដែលមិនមានសុវត្ថិភាព ដូចជាការថតឯកសារផ្ទុកនៅcloud storage ឬ ទិន្នន័យ ដែលត្រូវបានកំណត់ទៅជា "public" ដោយអចេតនាណាមួយ។
- Devices ដែលបាត់បង់៖ ធ្វើអោយបាត់បង់ ឬត្រូវបានគេលួចនូវ កុំព្យូទ័រយួរដៃ ទូរស័ព្ទ ឬដ្រាយ USB ដែលមានទិន្នន័យ មិនបាន encrypted។
Weak Security
- Password មិនមានសុវត្ថិភាព៖ ការប្រើពាក្យសម្ងាត់ សាមញ្ញ ឬ Password ដូចៗគ្នាទៅលើគណនីជាច្រើន។ ប្រសិនបើគណមួយក្នុងចំណោមនោះត្រូវបានគេលួច នោះគណនីផ្សេងទៀតប្រាកដជាប្រឈមនឹងមានហានិភ័យ។
- កម្មវិធីហួសសម័យ៖ កម្មវិធី និងប្រព័ន្ធប្រតិបត្តិការច្រើនតែមានកំហុសផ្នែកសុវត្ថិភាព។ ប្រសិនបើអ្នកមិនបាន update (patch) ទេ ពួក Hacker អាចប្រើ "ឱកាស ឬ ចំណុចខ្វះខាត" ទាំងនេះ ដើម្បីលួចចូល។
- គ្មានការ Encryption៖ នៅពេលដែលអ្នកបានរក្សាទុក ឬផ្ញើទៅនរណាម្នាក់នូវ ទិន្នន័យមិនត្រូវបាន Encryption (អ៊ិនគ្រីប) ដូច្នេះធ្វើអាចធ្វើអោយគេលួចវាបានយ៉ាងងាយស្រួល។
Tricks and Traps
- ការបន្លំ៖ អ្នកត្រូវបានគេបោកបញ្ឆោត (តាមរយៈEmail ឬ អត្ថបទ ក្លែងក្លាយ) ឱ្យចុចលើតំណ (Link) មិនល្អ ដើម្បីHack Password ឬ ពាក្យសម្ងាត់ ដើម្បីងាយស្រួលឱ្យពួកគេចូលប្រើទិន្នន័យរបស់អ្នក។